And don't forget to change https://ht5445yrthfhhghn54553t.blogspot

ក្បាច់ហៀន ឬគូថខ្យងជាក្បាច់ខ្មែរបុរាណដ៏ពេញនិយមនៅសតវត្សទី១០ មានភស្ដុតាងលើប្រាសាទជាច្រើន

 ចម្លាក់​ក្បាច់​គូថ​ខ្យង​លើ​សំណង់​ថ្ម​ត្រូវ​បាន​រក​ឃើញ​​ដំបូង​នៅ​ដើម​សម័យ​អង្គរ​ ក្នុង​រចនាបថ​ព្រះ​គោ មាន​ដូចជា​ប្រាសាទ​ព្រះ​គោ​ ប្រាសាទ​បាគង​ និង​ប្រាសាទ​លលៃ​ នៅ​ពាក់​កណ្ដាល​-ចុង​សតវត្ស​ទី៩ នៃ​គ.ស.​។ក្រោយ​មក​ទៀត​ក្បាច់​រាង​គូថ​ខ្យង​នេះ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ពេញ​និយម​នៅ​ដើម-ពាក់​កណ្ដាល​សតវត្ស​ទី​១០​នៃ​គ.ស. ​ក្នុង​សិល្បៈ​រចនាបថ​កោះ​កេរ្តិ៍​​ មាន​ដូច​ជា​ នៅ​ប្រាសាទ​ក្រចាប់, ប្រាសាទធំ​ឬ​ប្រាសាទ​ប្រាង្គ​, ប្រាសាទ​បេង,​ ប្រាសាទស្រុត, ប្រាសាទ​បន្ទាយ​ពីរ​ជាន់...