And don't forget to change https://ht5445yrthfhhghn54553t.blogspot

ក្រូចសើច ជួយប្រឆាំងជម្ងឺមហារីក លាងសំអាតជាតិពុល និងខ្លាញ់ក្នុងឈាម បំបាត់ក្អកស្លេស្ម បំបាត់អង្គែ បណ្តុះ និងបំបាត់សក់ជ្រុះ

ក្រូចសើចពោរពេញទៅដោយរូបមន្តអត្ថប្រយោជន៍សម្រាប់សុខភាព និងសម្រស់ថែមទៀតផង!
ដូច្នេះ តើក្រូចសើចផ្តល់អត្ថប្រយោជន៍ និងគួរប្រើប្រាស់របៀបណាទើបទទួលបានអត្ថប្រយោជន៍ទាំងនោះ?









តោះ ទៅសិក្សាស្វែងយល់ពីរូបមន្តនោះទាំងអស់គ្នា ដូចខាងក្រោម៖
  1. រូបមន្តភេសជ្ជៈក្រូចសើច លាងសំអាតជាតិពុល និងខ្លាញ់ក្នុងឈាម (Cholesterol)
វិធីធ្វើ៖
  • ក្រូចសើច ១ផ្លែ ចិតសំបក
  • ច្របាច់យកទឹក
  • លាយ សូដា ១កំប៉ុង។
វិធីប្រើប្រាស់៖
  • ពិសារាល់ព្រឹក បន្ទាប់ពីងើបពីគេង។








  1. រូបមន្ត ភេសជ្ជៈក្រូចសើច សំរាប់សុខភាពមាំមួន និងកំចាត់ជាតិពុល
វិធីធ្វើ៖
  • ផ្លែក្រូចសើច ៤-៥ ផ្លែ
  • ចិត្តសំបក ច្របាច់យកទឹក
  • លាយអំបិល ១ចឹប ទឹកឃ្មុំ ( តាមចំណូលផ្អែមតិចឬ ច្រើន ) និងទឹកកក
  • យកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាស៊ីនក្រឡុក ឲ្យម៉ដ្ឋ រួចចាក់ដាក់កែវជាការស្រេច។
វិធីប្រើប្រាស់៖
  • ពិសាមួយថ្ងៃមួយកែវ។

























  1. ប្រឆាំងជម្ងឺមហារីក ដោយសារស្លឹកក្រូចសើចបរិបូណ៌ដោយ បេតាការ៉ូទីន ( Betacarotine )​
  • ប្រេងក្រូចសើចជួយបន្ថយស្ត្រេស
  • ជួយឲ្យគេងលក់ស្រួល
  • បំប៉នបេះដូង
  • បំបាត់ខ្យល់ចាប់វិលមុខ។
វិធីធ្វើ៖
  • សំបកផ្លែក្រូចសើច ហាន់១ ស្លាបព្រាបាយ។
វិធីប្រើប្រាស់៖
  • ឆុងទឹកពិសារជាប្រចាំ។





  1. បំបាត់ក្អកស្លេស្មលាងសំអាតឈាម បំបាត់ជាតិពុល ចុកពេលមានរដូវ
វិធីធ្វើ៖
  • យកផ្លែអាំងភ្លើងឲ្យទន់។
វិធីប្រើប្រាស់៖
  • ច្រចាប់បន្តក់ចូលកបន្តិចម្តង។

  1. រូបមន្តបំបាត់អង្គែ
វិធីធ្វើ៖
  • ក្រូចសើច១ ផ្លែ យកទៅដុត
  • ច្របាច់យកទឹក។
វិធីប្រើប្រាស់៖
  • យកទៅឈ្លីស្បែកក្បាល រួចទុកចោល 3-4 នាទី សឹមលាងទឹកចេញ។

  1. រូបមន្តបណ្តុះ និងបំបាត់សក់ជ្រុះ
វិធីធ្វើ៖
  • ក្រូចសើច៣-៤ ផ្លែ ច្របាច់យកទឹក
  • លាយជាមួយប្រេងដូង ១ស្លាបព្រាកាហ្វេ
  • ក្រឡុកឲ្យចូលគ្នា។
វិធីប្រើប្រាស់៖
  • យកមកញីសាច់ក្បាល និងសក់
  • អប់ទុក ១៥នាទី
  • លាងចេញ
  • ធ្វើដូច្នេះ ១អាទិត្យ នឹងចាប់ផ្តើមបានផល៕

0 Comments:

Post a Comment