
ចម្លាក់ក្បាច់គូថខ្យងលើសំណង់ថ្មត្រូវបានរកឃើញដំបូងនៅដើមសម័យអង្គរ ក្នុងរចនាបថព្រះគោ មានដូចជាប្រាសាទព្រះគោ ប្រាសាទបាគង និងប្រាសាទលលៃ នៅពាក់កណ្ដាល-ចុងសតវត្សទី៩ នៃគ.ស.។ក្រោយមកទៀតក្បាច់រាងគូថខ្យងនេះត្រូវបានប្រើប្រាស់យ៉ាងពេញនិយមនៅដើម-ពាក់កណ្ដាលសតវត្សទី១០នៃគ.ស. ក្នុងសិល្បៈរចនាបថកោះកេរ្តិ៍ មានដូចជា នៅប្រាសាទក្រចាប់, ប្រាសាទធំឬប្រាសាទប្រាង្គ, ប្រាសាទបេង, ប្រាសាទស្រុត, ប្រាសាទបន្ទាយពីរជាន់...